ទោះបីជាអង់គ្លេសបានឈរនៅកំពូលតារានៃពូលរបស់ពួកគេក៏ដោយ ប៉ុន្តែបានត្រឹមលទ្ធផលសូន្យស្មើរជាមួយនឹងស្លូវេនីប៉ុណ្ណោះ។ នៅពេលដែលសម្លេងកញ្ចែត្រូវបានផ្លុំបញ្ចប់ការប្រកួត អ្នកគាំទ្រមួយចំនួនបានស្រែកទៅកាន់ក្រុមជម្រើសជាតិអង់គ្លេស ហើយនៅពេលដែលលោក Southgate បានទៅអបអរសាទរពួកគេ ខណៈមានអ្នកគាំទ្រមួយចំនួនតូចបានគប់ពែងទទេដាក់គាត់នៅឯកីឡដ្ឋាន RheinEnergieStadion ក្នុងទីក្រុង Cologne ។
ចំពោះការរិះគន់ពីអ្នកគាំទ្រលោក Southgate បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងមិនថយចេញពីវាទេ។ អ្វីដែលសំខាន់បំផុតគឺអ្នកគាំទ្រនៅជាមួយក្រុម»។
គាត់បានបន្ថែមនៅពេលសួរថាតើមានអ្វីផ្លាស់ប្តូរសម្រាប់ក្រុមនោះទេ៖ «ខ្ញុំគិតថាប្រហែលជាការរំពឹងទុក។ យើងបានធ្វើអស់រយៈពេល ៦ ឫ៧ឆ្នាំ ដើម្បីអោយអ្នកគាំទ្រអង់គ្លេសសប្បាយម្តងទៀត។ ខ្ញុំគិតថាវារីករាយសម្រាប់កីឡាករ។ ពួកយើងត្រូវតែមានការប្រុងប្រយ័ត្ន និងប្រយ័ត្នខ្ពស់ ដើម្បីអោយវាស្ថិតនៅលើផ្លូវមួយនេះ»។
ជាក់ស្តែង Southgate បានទទួលជោគជ័យមួយផ្នែក ដែលអ្នកគ្រប់គ្រងអង់គ្លេសមុនៗមិនអាចធ្វើបាន។ គាត់បាននាំតោកំណាចអង់គ្លេសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup, វគ្គផ្តាច់ព្រ័ត្រ Euros និងបានបង្កើតបរិយាកាសដ៏ល្អមួយសម្រាប់កីឡាករហាក់ដូចជាមិនមានទម្ងន់ដោយសារបន្ទុកនៃការលេងសម្រាប់ប្រទេសរបស់ពួកគេ។ ប៉ុន្តែ អង់គ្លេសមានភាពនឿយណាយ មិនមានការបំផុសគំនិត ហើយការជ្រើសរើស និងការបង្កើតក្រុមរបស់លោកបានធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះការប្រកួតនេះ។ មកទល់ពេលនេះ វាហាក់ដូចជាការប្រកួតឆ្ងាយពេកសម្រាប់លោក Southgate ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយពួកគេនឹងត្រូវកែលម្អដើម្បីឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ។
នាពេលបច្ចុប្បន្ននេះ អង់គ្លេសអាចនឹងជួបជាមួយហូឡង់ក្នុងវគ្គជម្រុះ Euro 2024 នៅថ្ងៃអាទិត្យ ប៉ុន្តែវាអាចប្រែប្រួលអាស្រ័យលើការប្រកួតវគ្គចែកពូលដែលនៅសល់។ ទោះបីជាយ៉ាងណា លោក Southgate នឹងត្រូវការក្រុមរបស់លោកធ្វើការត្រៀមខ្លួនអោយរួចជាស្រេច បើមិនដូច្នេះទេពួកគេអាចនឹងវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញក្នុងពេលឆាប់ៗនេះ៕