យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Olympique Lyon បានចូលរួមក្នុងការប្រជែងយកកីឡាករ Yankuba Minteh ពីក្លឹប Newcastle ខណៈដែលកីឡាកររូបនេះបានលេងខ្ចីជើងនៅក្លឹប Feyenoord។
Lyon បានទាក់ទង់ទៅកាន់ភ្នាក់ងាររបស់កីឡាករ Minteh កាលពីប៉ុន្មានម៉ោងមុននេះ ដោយបានចាត់ទុកគាត់ជាផ្នែកមួយដ៏សំខាន់នៅក្នុងបញ្ជីរបស់ខ្លួន។ ក្លឹប Everton ក៏ជាក្លឹបមួយដែលប្រជែងចង់បានគាត់នារយៈពេលចុងក្រោយនេះផងដែរ ក្រោយក្លឹបនឹងក្លឹបបានធ្វើការជួបពិភាក្សាគ្នា៕