លោក Slot ចង់ឲ្យ Liverpool ផ្ទេរយកខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លឹប Real Madrid

0

គ្រូបង្វឹកថ្មីរបស់ក្រុមហង្សក្រហម Liverpool លោក Arne Slot មានបំណងចង់ផ្ទេរយកកីឡាករ Arda Guler ដែលជាយុវជនដ៏អស្ចារ្យម្នាក់របស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។

កីឡាករ Guler ដែលបានមកចូលរួមជាមួយក្លឹប Real Madrid កាលពីឆ្នាំមុន គឺជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅ Euro ២០២៤ រហូតមកដល់ពេលនេះ ហើយត្រូវបានគេរំពឹងថានឹងមានអនាគតដ៏ភ្លឺស្វាង។

ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមកីឡាករ Endrick និងកីឡាករ Kylian Mbappe ត្រូវបានគេនិយាយថា បានបង្កឱ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងពេលវេលាលេងរបស់ខ្សែប្រយុទ្ធរូបនេះសម្រាប់រដូវកាលក្រោយ។ លើសពីនេះ យោងតាមចេញផ្សាយរបស់ ​​TEAMTalk បានអោយដឹងថាលោក Slot ចង់ផ្ទេរយកខ្សែបម្រើស្លាបមានវ័យ ១៩ឆ្នាំរូបនេះ៕