យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាត់ការក្លឹប PSG លោក Luis Enrique បានទូរស័ព្ទដោយផ្ទាល់ទៅកាន់កីឡាករ Rayan Cherki ខណៈដែលក្លឹប Paris Saint-Germain ចង់ចុះហត្ថលេខាយកគាត់ បន្ទាប់ពីសំណើរត្រូវបានបដិសេធ។
ក្លឹប Paris Saint-Germain ដឹងអំពីការចង់បានរបស់ក្លឹប OL ដែលទាមទារនូវការដាក់បញ្ចូលតម្លៃផ្តាច់កុងត្រានៅក្នុងការផ្ទេរមួយនេះ ខណៈចំនុចនេះជាគន្លឹះសំខាន់នៃការចរចា៕