Home ព័ត៌មានកីឡា Man Utd កំពុងញាប់ដៃញាប់ជើង ស្វែងរកីឡាករមកជំនួសកន្លែង Casemiro

Man Utd កំពុងញាប់ដៃញាប់ជើង ស្វែងរកីឡាករមកជំនួសកន្លែង Casemiro

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការនាំយកខ្សែបម្រើថ្មីមកកាន់ទឹកដី Old Trafford ខណៈករណីដែល Casemiro អាចនឹងចាកចេញពីក្លឹបកាន់តែខ្ពស់។

ក្នុងនោះ ប្រធានក្រុមជម្រើសជាតិម៉ិកស៊ិចកីឡាករ Edson Álvarez ជាជម្រើសមួយដែលត្រូវបានយកមកពិភាក្សាផ្ទៃក្នុង ហើយក៏ទទួលបានការកោតសរសើរពីលោក Erik ten Hag។ ការផ្ទេរមួយនេះអាចមានការពិបាក ខណៈក្លឹប West Ham ចាត់ទុកកីឡាករូបនេះជាគន្លឹះសំខាន់របស់ក្លឹប៕

Previous articleបង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយឃាត់បានមនុស្ស ២នាក់
Next articleMaatsen នឹងចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ!