មិនធម្មតា! កីឡាករ Lacazette បដិសេធនូវប្រាក់ឈ្នួល ៣០លានអឺរ៉ូ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alexandre Lacazette បានបដិសេធនូវប្រាក់ឈ្នួល ៣០លានអឺរ៉ូពីក្លឹបនៅអារ៉ាប៊ីសាអូឌីត។

ទោះបីជាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានផ្តល់កុងត្រារយៈពេល ២ឆ្នាំសម្រាប់កីឡាករ Alexandre Lacazette ក៏ដោយ ក៏គាត់សម្រេចចិត្តច្រានចោល និងបន្តស្នាក់នៅជាមួយក្លឹប Olympique Lyon។

គាត់បានបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះ Olympique Lyon ម្តងទៀត ដោយបន្តនៅជាប្រធានក្រុម ហើយចោលប្រាក់ឈ្នួលដ៏ច្រើន។ កុងត្រារបស់គាត់ជាមួយនឹងក្លឹប Lyon មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥៕