យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Joshua Zirkzee នៅតែបន្តការពិភាក្សាជាមួយនឹងក្លឹប AC Milan ខណៈក្លឹប Manchester United ក៏សម្លឹងរកមើលការផ្ទេរមួយនេះ។
AC Milan បន្តធ្វើការលើកិច្ចព្រមព្រៀង Zirkzee ខណៈដែលពួកគេបានយល់ព្រមលើប្រាក់បៀវត្សរ៍ កិច្ចសន្យា និងតម្លៃផ្តាច់កុងត្រា ៤០លានអឺរ៉ូ។ បញ្ហាគឺស្ថិតនៅលើតម្លៃជើងសារនៃការផ្ទេរ ខណៈមិនទាន់ទទួលបានភ្លើងខៀវចំពោះចំនុចនេះ ដើម្បីអាចអោយការផ្ទេរអាចដំណើរការបាន។
ក្លឹប Manchester United បានធ្វើការសាកសួរអំពីព័ត៌មានលម្អិតនៃតម្លៃផ្តាច់កុងត្រា ប្រាក់ឈ្នួលដែលរំពឹងទុក និងតម្លៃសរុបនៃការផ្ទេរនេះកាលពីសប្តាហ៍មុន។ ក្លឹប Man Utd ត្រូវការពេលវេលាដើម្បីធ្វើការសម្រេចចិត្តសម្រាប់ខ្សែប្រយុទ្ធថ្មី៕