មានរឿងអ្វីទើប Ramos សម្រេចចិត្តចាកចេញពីក្លឹប Sevilla ម្តងទៀត

0

វីរៈបុរសរបស់ក្លឹប Real Madrid និងជម្រើសជាតិអេស្ប៉ាញកីឡាករ Sergio Ramos នឹងចាកចេញពីក្លឹប Sevilla បន្ទាប់ពីចំណាយពេលត្រឹមតែមួយរដូវកាល ហើយខាងក្លឹបបានធ្វើការបញ្ជាក់កាលពីថ្ងៃចន្ទផងដែរ។ ក្នុងនោះសេចក្តីថ្លែងការរបស់ក្លឹបនៅអេស្ប៉ាញបានឲ្យដឹងថា៖

«កីឡាករ Sergio Ramos បានជូនដំណឹងដល់ក្លឹប Sevilla FC ថាគាត់នឹងមិនបន្តនៅរដូវកាលក្រោយជាមួយក្លឹបនោះទេ បន្ទាប់ពីបានបំពេញក្តីសុបិន្តរបស់គាត់ក្នុងការត្រលប់ទៅក្លឹបដែលគាត់បានហ្វឹកហាត់ក្នុងនាមជាកីឡាករ និងទទួលបានឱកាសលេងនៅក្រុមជម្រើសជាតិ។ កីឡាករ Sergio Ramos បានលេង ៣៧ប្រកួតក្នុងរដូវកាល ២៣/២៤ ជាមួយនឹងចំនួនសរុប ៣៣០១នាទី និងស៊ុតបញ្ចូលទីបាន ៧គ្រាប់។ ក្លឹប Sevilla FC សូមថ្លែងអំណរគុណដល់ Sergio Ramos ចំពោះការប្តេជ្ញាចិត្ត ភាពជាអ្នកដឹកនាំ និងការលះបង់អតិបរមាដែលគាត់បានបង្ហាញនៅក្នុងយុទ្ធនាការនេះ។ កីឡាករ Sergio Ramos នឹងនិយាយលាជាសាធារណៈនៅថ្ងៃអង្គារនេះនៅម៉ោង ១១:00 ព្រឹកនៅក្នុងបន្ទប់ប្រកាសព័ត៌មាននៃ Ramón Sánchez-Pizjuán អមដោយប្រធានក្លឹបលោក José María del Nido Carrasco»៕