យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសហព័ន្ធបាល់ទាត់បារាំង បានចេញសេចក្តីថ្លែងការណ៍ស្តីអំពីស្ថានភាពរបួសរបស់កីឡាករ Kylian Mbappe ថា៖
«កីឡាករ Kylian Mbappe បានវិលត្រលប់មកកាន់ជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំងវិញកាលពីយប់មិញ បន្ទាប់ពីបានធ្វើតេស្តរបួស។ Mbappe បានបាក់ក្តោងច្រមុះអំឡុងពេលប្រកួតតង់ទី២ ជាមួយនឹងក្រុមអូទ្រីស កាលពីថ្ងៃថ្ងៃច័ន្ទនៅក្នុងទីក្រុង Düsseldorf។ កីឡាករ Kylian នឹងទទួលបានការព្យាបាលនៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែគាត់នឹងមិនធ្វើការវះកាត់នាពេលឆាប់ៗនេះទេ។ របាំងមុខនឹងត្រូវបានប្រើប្រាស់សម្រាប់កីឡាករ Mbappe ដូច្នេះគាត់អាចត្រលប់មកវិញបន្ទាប់ពីធ្វើការព្យាបាល”៕