កំពត៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយមាស ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង វ៉ាន់ថា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនចំនួន ០៥កញ្ចប់ (ទម្ងន់៨.៤៤ក្រាម) ថ្លឹងទាំងសំបកថង់ ម៉ូតូចំនួន០៤គ្រឿង ទូរស័ព្ទចំនួន០៣គ្រឿង ឧបករណ៍ជក់ចំនួន០១ ថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី៕
ប្រភព៖ GRK News