យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid បានធ្វើការបដិសេធសម្រាប់សំណើររបស់ក្លឹប Chelsea សម្រាប់ការផ្ទេរយកកីឡាករ Samu Omorodion ដែលមានតម្លៃ ៣០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេងទៀត បានធ្វើអោយកញ្ចប់ថវិកាផ្ទេរនេះសរុបប្រមាណ ៤០លានអឺរ៉ូ។
ក្លឹប Chelsea កំពុងបន្តពិចារណាទៅលើការផ្ទេរកីឡាករ Omorodion និង Jhon Durán ជាជម្រើសក្នុងតំបន់ប្រយុទ្ធថ្មី។ ក្លឹប Ateltico Madrid នៅតែបញ្ជាក់អំពីផែនការក្នុងការរក្សាទុកកីឡាករ Samu Omorodion នៅទឹកដីអេស្ប៉ាញដដែល៕