យោងតាមកាសែត The Telegraph បានអោយដឹងថាក្លឹប Aston Villa បានផ្តល់ការអនុញ្ញាតឱ្យក្លឹប Chelsea ពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Jhon Duran ហើយ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានទាក់ទាញការចាប់អារម្មណ៍ពីក្រុមតោខៀវ ខណៈដែលពួកគេសម្លឹងរកការពង្រឹងជម្រើសប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ។ កីឡាករ Duran ដែលបានធ្វើអោយមានការប្រែប្រួលខ្លាំងនៅទឹកដី Villa Park ដោយស៊ុតបញ្ចូលទី ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៩ប្រកួត។
ខាងក្លឹប Villa គឺបានបើកចំហទៅលើការផ្ទេរនេះ ខណៈពួកគេមានគោលបំណង់ចង់អោយប្រសើរឡើងនូវស្ថានភាពហិរញ្ញវត្ថុ និងនិរន្តរភាពរបស់ពួកគេ។ ក្លឹប Aston សម្លឹងរកមើលការទាមទារនៅតម្លៃប្រមាណ ៤២លានផោនសម្រាប់កីឡាករ Jhon Duran៕