ក្លឹប Tottenham សម្រេចដាក់កីឡាករ Luka Vusković ឲ្យលេងខ្ចីជើង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអនាគតខ្សែការពាររបស់ក្លឹប Tottenham កីឡាករ Luka Vusković ត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Westerlo នៅបែលហ្សិក។

កិច្ច​សន្យា​ខ្ចី​ជើង​ត្រូវ​បាន​យល់​ព្រម​លើ​ភាគី​កីឡាករ​ ដែលជាកីឡាករសញ្ជាតិក្រូអាតកើតឆ្នាំ២០០៧។ ឯកសារកំពុងរង់ចាំរវាង Hajduk Split និង Westerlo ដើម្បីអនុញ្ញាតលើការខ្ចីជើងនឹងចុះហត្ថលេខា។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ Vušković បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Tottenham Hotspur អំពីការចូលរួមជាមួយក្លឹបនៅ Premier League ក្នុងកិច្ចព្រមព្រៀងដែលនឹងសុពលភាពរហូតដល់ឆ្នាំ២០៣០។ ហើយកិច្ចព្រមព្រៀងមួយនេះ ត្រូវបានគេដឹងថាមានតម្លៃ ១២លានផោន៕