យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានទៅជួបក្លឹប Crystal Palace ដើម្បីសួរអំពីលក្ខខណ្ឌផ្ទេរកីឡាករ Michael Olise។
បន្ទាប់ពីខិតជិតក្នុងការផ្ទេរយកគាត់កាលពីរដូវក្តៅមុន កីឡាករ Olise នៅតែជាគោលដៅដ៏សំខាន់របស់ក្លឹប Chelsea នៅក្នុងឆ្នាំនេះដូចគ្នា។ ក្លឹប Chelsea ក៏បានស្នើរការអនុញ្ញាតក្នុងការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Olise ដើម្បីប្រមើលមើលក្លឹបផ្សេងទៀតដែលចាប់អារម្មណ៍លើរូបគាត់ដែរ។
ការប្រកួតប្រជែងនៅតែបើកចំហសម្រាប់ក្លឹបផ្សេងទៀត ខណៈពេលនេះក្លឹប Chelsea កំពុងជម្រុញការផ្ទេរយកកីឡាករ Olise៕