យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Matthijs de Ligt និយាយអំពីអនាគតរបស់គាត់ និងព័ត៌មានចចាមអារ៉ាមនៃការផ្ទេរថា៖
«ខ្ញុំបាននិយាយរួចហើយថានេះមិនមែនជាពេលវេលាសម្រាប់ខ្ញុំក្នុងការគិតអំពីវាទេ។ ប៉ុន្តែពេលនេះខ្ញុំបានលេងរដូវកាលទីពីររបស់ខ្ញុំនៅ Bayern ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ សម្រាប់ពេលនេះ ខ្ញុំផ្តោតលើការប្រកួត Euro ២០២៤ ហើយបន្ទាប់មក… យើងនឹងឃើញមានអ្វីកើតឡើង»៕