ក្លឹប Arsenal កំពុងសម្លឹងរកមើលការចុះហត្ថលេខាយកខ្សែបម្រើ Douglas Luiz របស់ Aston Villa នៅរដូវក្តៅនេះ ហើយឥឡូវនេះពួកគេកំពុងពិនិត្យមើលទៅតម្លៃផ្ទេររបស់កីឡាករសញ្ជាតិប្រេស៊ីលម្នាក់នេះ។
ក្លឹប Arsenal និងលោក Mikel Arteta មានបំណងចង់ពង្រឹងក្រុមរបស់ពួកគេសម្រាប់រដូវកាលក្រោយ ដោយពួកគេចង់ធ្វើអោយបានល្អជាងរដូវកាលកន្លងទៅ ដោយបានបញ្ចប់ត្រឹមតែចំណាត់ថ្នាក់ទី ២នៅ Premier League។
ដូច្នេះហើយ ពួកគេបានដាក់ Luiz ទៅក្នុងបញ្ជីសម្រាំងខ្សែបម្រើរបស់ពួកគេ ហើយបើយោងតាមកាសែត The Mirror បានអោយដឹងថា កាំភ្លើងធំនឹងត្រូវចំណាយ ៥០លានផោន (៦៣.៥ លានដុល្លារ) ដើម្បីចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ៕