កីឡាករ Rodrigo Gomes កាន់ខិតជិតក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Rodrigo Gomes នឹងត្រូវធ្វើដំណើរមកកាន់អង់គ្លេសនៅក្នុងសប្តាហ៍នេះ ខណៈក្លឹប Wolves នឹងបញ្ចប់ការផ្ទេរ និងចុះហត្ថលេខាយកកីឡាកររបស់ក្លឹប Braga រូបនេះ។

ក្លឹប Atletico Madrid មិនដែលផ្ញើរនូវសំណើរណាមួយទៅកាន់ក្លឹប Braga នោះទេ ដោយពួកគេផ្តល់នៅអាទិភាពទៅកាន់កីឡាករផ្សេង ដូច្នេះក្លឹប Wolves បានធ្វើការលើរឿងនេះអោយបានកាន់តែឆាប់ ដើម្បីអោយការផ្ទេរបានសម្រេចក្នុងតម្លៃ ១៥លានអឺរ៉ូ។ កីឡាករ Gomes នឹងចុះហត្ថលេខាជាមួយ Wolves ដល់ខែមិថុនា ឆ្នាំ២០២៩៕