យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Frenkie de Jong ត្រូវដកចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ព្រឹត្តិការណ៏ Euro ២០២៤ ដោយសារតែបញ្ហារបួស។ ដូច្នេះ De Jong នឹងត្រូវត្រឡប់មកកាន់ក្លឹប Barcelona វិញជាបន្ទាន់ ខណៈគាត់មិនអាចលេងបន្តទៀតបាន ព្រោះតែបញ្ហារបួសកាលពីពេលថ្មីៗនេះ។
កីឡាករ De Jong បានបង្ហាញនូវការសោកស្តាយជាខ្លាំង ខណៈគាត់ចង់លេងអោយប្រទេស ប៉ុន្តែជាអកុសលគាត់ត្រូវទាមទារអោយសម្រាកព្យាបាលរបួស៕