យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅតែប្រកាន់ជំហរដដែលសម្រាប់កីឡាករ Levi Colwill ដូចទៅនឹងឆ្នាំមុន ដោយមិនមានគម្រោងលក់គាត់នោះទេ។
ទោះបីជាមានការចាប់អារម្មណ៏អំពីសំណាក់ក្លឹបកំពូលជាច្រើនក៏ដោយ កីឡាករ Colwill ត្រូវចាត់ទុកជាផ្នែកមួយដ៏សំខាន់នៃគម្រោងរបស់ Chelsea និងជាកីឡាករសំខាន់ម្នាក់សម្រាប់ក្លឹបនាពេលអនាគត ហើយក្លឹបមិនមានបំណងចរចាណាមួយសម្រាប់ការលក់គាត់នោះទេ។
ការតាំងចិត្តនេះ គឺជាការសម្រេចចិត្ត ១០០% ពីម្ចាស់ក្លឹប Chelsea ជាមួយនាយក និងបុគ្គលិកបច្ចេកទេស ដោយកីឡាករ Colwill គឺជាកីឡាករសំខាន់៕