ក្លឹប Bayern ចង់បានខ្សែការពារក្លឹប Leverkusen

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern បាននឹងកំពុងធ្វើការលើការផ្ទេរខ្សែការពារកណ្តាល Jonathan Tah ជាជម្រើសអាទិភាព។

កីឡាករ Jonathan Tah គឺស្ថិតនៅក្នុងបញ្ជីខ្សែការពារដែលក្លឹប Bayern ចង់បានជាងគេ ខណៈការចរចានឹងត្រូវបានធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះជាមួយនឹងក្លឹប Bayer Leverkusen អំពីតម្លៃផ្ទេរ។

សម្រាប់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ចាត់ទុកក្លឹប Bayern ជាគោលដៅបន្ទាប់ ប្រសិនជាគាត់សម្រេចចិត្តចាកចេញពីក្លឹប Leverkusen នៅឆ្នាំនេះមែន៕