Juventus ហ៊ានចំណាយជាង ១០លានអឺរ៉ូទៅលើអ្នកចាំទីរបស់ក្លឹប Monza

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកប្រតិបត្តិក្លឹប Monza លោក Galliani បានបញ្ជាក់៖ «Michele Di Gregorio ប្រហែលជានឹងចាកចេញនៅរដូវក្តៅនេះ នេះគឺជាផែនការបច្ចុប្បន្ន»។

ខាងក្លឹប Juventus បានយល់ព្រមរួចហើយនូវរាល់ព័ត៌មានលម្អិតជុំវិញការផ្ទេរអ្នកចាំទីរូបនេះពីក្លឹប Monza ក្នុងតម្លៃ ១៨លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូ៕