ក្រុមអាល្លឺម៉ងមានជម្លោះក្នុងជំរុំហ្វឹកហាត់

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Niclas Füllkrug និង Toni Rüdiger បានមានជម្លោះដ៏ក្តៅគគុកមួយក្នុងកំឡុងពេលហ្វឹកហាត់។ បន្ទាប់ពីកីឡាក Rudiger ព្យាយាមតាមយកបាល់ ហើយបណ្តាលអោយកីឡាករ Fullkrug បានដួលទៅលើដី ពេលនោះ Fullkrug បានស្រែកយ៉ាងខឹងសម្បារទៅកាន់ Rudiger។

ហើយតាមប្រភពពី BILD បានអោយដឹងថាកីឡាករ​ Fullkrug បានក្រោកឈរនឹងដើសំដៅទៅកាន់កីឡាករ Rüdiger និងបន្តធ្វើការសកម្មភាពរុញគ្នាទៅវិញទៅមក៕