Kvaratskhelia អាចនឹងចាកចេញពី Napoli ទៅចូលរួមជាមួយក្លឹបបារាំង

0

យោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាកីឡាករ Kvaratskhelia បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនទៅចូលរួមជាមួយនឹងក្លឹប PSG បន្ទាប់ពីបានពីភាក្សាអំពីការផ្ទេរទៅកាន់ក្លឹបនៅបារាំង។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជាប់គាំងក្នុងការចរចាជាមួយនឹងក្លឹប Napoli ទៅលើការបន្តកុងត្រាថ្មី ដែលអាចអោយគាត់ទទួលបានប្រាក់ឈ្នួល ៥លានអឺរ៉ូក្នុងមួយរដូវកាល។

កុងត្រារបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះមានសុពលភាពដល់ឆ្នាំ២០២៧ ប៉ុន្តែក្លឹប Napoli គ្រោងនឹងបន្តកុងត្រានេះ។ កីឡាករ Kvaratskhelia នឹងចូលរួមនៅ Euro ២០២៤ ជាមួយក្រុម ជម្រើសជាតិហ្សកហ្ស៊ី។ ពួកគេត្រូវប្រកួតកម្ដៅសាច់ដុំចុងក្រោយជាមួយម៉ុងតេណេហ្គ្រោនៅថ្ងៃអាទិត្យ ហើយនឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលពួកគេនឹងប្រកួតជាមួយទួរគី សាធារណរដ្ឋឆេក និងព័រទុយហ្គាល់៕