យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Luke Shaw បាននិយាយអំពីបញ្ហារបួសរបស់ខ្លួនថា៖
«វាជាកំហុសរបស់មនុស្សគ្រប់គ្នា។ មួយផ្នែកជាកំហុសរបស់ខ្ញុំ បុគ្គលិកពេទ្យមួយផ្នែក ខ្ញុំគិតថាគ្រប់គ្នានឹងទទួលស្គាល់វា។ ខ្ញុំមានអារម្មណ៍ថាមិនស្រួលពេលប្រកួតប៉ះក្លឹប Aston Villa ហើយបានប្តូរចេញនៅតង់ទីមួយ។ ខ្ញុំបានធ្វើការស្កេនម្តងទៀត ហើយវាមិនមានបញ្ហាអ្វីខ្លាំងនោះទេ។ ប៉ុន្តែមិនបានហ្វឹកហាត់ពេញមួយសប្តាហ៍ បន្ទាប់មកខ្ញុំក៏ហ្វឹកហាត់មួយថ្ងៃមុនការប្រកួត។ ប្រសិនបើអ្នកគ្រប់គ្រងសុំឲ្យខ្ញុំលេង ខ្ញុំមិនដែលនិយាយថាទេ…។ ខ្ញុំមិនគួរលេងទេ»៕