កំពង់ស្ពឺ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៥៨នាទី សមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតបានក្រុមក្មេងទំនើងបង្ហោះម៉ូតូ បង្កអសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ០២នាក់ ដកហូតម៉ូតូ០២គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសីដេីម្បីសាកសួរតាមនីតិវិធី។
ដោយការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបន្ដស្រាវជ្រាវរហូតឃាត់បានមនុស្សជាបក្ខពួកបន្ថែម ៦នាក់ ដកហូតម៉ូតូ០១គ្រឿង ។
១-ឈ្មោះ គ្រួស សៀវម៉ី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី (អ្នកថត)
២-ឈ្មោះ មាស សុផាត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី (ជាអ្នកបង្ហោះម៉ូតូស្លាកលេខភ្នំពេញ1IS-5770 នៅចំណុចលើផ្លូវជាតិលេខ 41 ភូមិខ្លែងពណ៍ជើង ឃុំព្រៃញាតិ ស្រុកគងពិសី
៣-ឈ្មោះ គឿង សារិន ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី អ្នកបង្ហោះម៉ូតូស្លាកលេខ កំពង់ស្ពឺ1R-4968 លើផ្លូវជាតិលេខ41ស្ថិតនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី។
៤-ឈ្មោះ នួន ណាធូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៥-ឈ្មោះ សោ ស៊ីវ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៦-ឈ្មោះ គាំ សុវណ្ណគីរី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៧-ឈ្មោះ ខន ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៨-ឈ្មោះ មាន ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ។
សកម្មភាពបង្ហោះម៉ូតូកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ41 ត្រូវបានចែកចាយតាមបណ្ដាញសង្គម បច្ចុប្បន្នមុខសញ្ញាក្មេងទំនើងទាំង០៨ នាក់ និងម៉ូតូ០៣គ្រឿង សមត្ថកិច្ចនគរបាលបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ