ក្លឹប Chelsea ចង់លក់ Lukaku នៅរដូវក្តៅនេះ បន្ទាប់ពីខ្ចីជើងពេញមួយរដូវកាលនៅ Roma ប៉ុន្តែពួកគេបានបញ្ជាក់ថាសម្រាប់ក្លឹបដែលចាប់អារម្មណ៍ចង់ខ្សែប្រយុទ្ធរូបនេះត្រូវតែចំណាយថវិកា ៣៨លានផោន ដែលជាតម្លៃផ្តាច់កុងត្រារស់គាត់។
ក្លឹប Napoli ដែលទើបតែតែងតាំងលោក Antonio Conte ជាគ្រូបង្វឹករបស់ពួកគេនាពេលថ្មីៗនេះ ដោយគាត់មានបំណង់ចង់ជួបជុំជាមួយខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកម្តងទៀត ខណៈពួកគេធ្លាប់ធ្វើការជាមួយគ្នាការនៅក្លឹប Inter Milan។ នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថាក្លឹប Napoli បានដាក់នៅសំណើរដែលមានតម្លៃ ១៥លានអឺរ៉ូ បូកនឹងតម្លៃ ៣លានអឺរ៉ូជាប្រាក់រង្វាន់។
កីឡាករ Lukaku ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយក្រុមរបស់លោក Conte ប៉ុន្តែក្លឹប AC Milan ក៏បានបង្ហាញចំណាប់អារម្មណ៍លើអតីតខ្សែប្រយុទ្ធក្លឹប Manchester United ផងដែរ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ត្រលប់ទៅកាន់ក្លឹប Anderlecht វិញក្នុងពេលដ៏ខ្លីខាងមុខនេះ។
កីឡាករ Lukaku រីករាយនៅលទ្ធផលដែលខ្លួនបានខ្ចីជើងនៅក្លឹប Roma ដោយស៊ុតបញ្ចូលទីបាន ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៧ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ហើយគាត់មានអារម្មណ៍មានទំនុកចិត្តក្នុងការលេងនៅអ៊ីតាលី ប្រសិនជាបានផ្ទេរទៅកាន់ក្លឹប Napoli។ ទោះជាយ៉ាងណាក៏ដោយ ជាដំបូងក្លឹប Napoli ត្រូវធ្វើអោយប្រសើរឡើងចំពោះសំណើររបស់ខ្លួនទៅកាន់ក្លឹប Chelsea សិន៕