កីឡាករ Conor Gallagher របស់ក្លឹប Chelsea កំពុងតែមានតម្រូវការខ្ពស់ពីសំណាក់ក្លឹបចំនួន ៣ ដែលគ្រោងនឹងចេញមកប្រជែងគ្នាសម្រាប់ខ្សែបម្រើដែលមានតម្លៃ ៥០លានផោន។
កីឡាករ Gallagher ត្រូវបានចាប់ទុកថាជាកីឡាករល្អរបស់ក្លឹប Chelsea ប៉ុន្តែក្លឹបតោខៀវត្រូវការលក់គាត់ ដើម្បីរក្សាសមតុល្យហិរញ្ញវត្ថុរបស់ក្លឹបអោយបានមុនថ្ងៃកំណត់នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាមានក្លឹប ៣ ដែលចង់បានកីឡាករ Gallagher ពីក្លឹប Chelsea ហើយក្នុងនោះរួមមាន Aston Villa, Tottenham Hotspur និង Atletico Madrid៕