ក្លឹប Aston Villa បានប្រាប់ទៅកាន់ក្លឹប Chelsea ថាតើតម្លៃប៉ុន្មានដែលពួកគេអាចចំណាយសម្រាប់កីឡាករ Conor Gallager សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាអ្នកចាត់ការក្លឹប Aston Villa លោក Unai Emery មិនអស់សង្ឃឹមក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះមកកាន់តំបន់ Midlands ហើយក្លឹបត្រូវបានគេរាយការណ៍ថាបានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើ Gallagher ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវផ្តល់អោយនៅតម្លៃដែលក្លឹបតោខៀវចង់បានប្រមាណ ៥០លានផោន សម្រាប់ខ្សែបម្រើរូបនេះ៕