កីឡាករចំណូលថ្មីរបស់ក្លឹប Inter Miami គឺកីឡាករ Giovanni Ferraina បាននិយាយថាវាជាសុបិន្តដែលក្លាយជាការពិត ក្នុងការលេងជាមួយនឹងមិត្តរួមជាតិអាហ្សង់ទីនកីឡាករ Lionel Messi។
នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករវ័យ ២០ឆ្នាំរូបនេះបានមកចូលរួមជាមួយ Major League Soccer ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំ ជាមួយនឹងជម្រើសក្នុងការទិញក្នុងតម្លៃ ១.៥លានអឺរ៉ូ។
ខ្សែការពារកណ្តាលរូបនេះនឹងលេងក្នុងនាមជាកីឡាករបម្រុងរបស់ក្លឹប Miami ប៉ុន្តែគាត់សង្ឃឹមថានឹងអាចចេញមកលេងនៅក្នុងឈុតធំ និងបានលេងជាមួយនឹងកីឡាករ Messi៕