កីឡាករ Cunha បញ្ចាក់យ៉ាងច្បាស់ពីព័ត៌មានចរចាមអារ៉ាមជាមួយក្លឹប Man Utd

0

កីឡាករ Matheus Cunha បានច្រានចោលនៅព័ត៌មានដែលថាក្លឹប Manchester United ចាប់អារម្មណ៍គាត់ ហើយគាត់បានបញ្ជាក់ថាខ្លួនសប្បាយចិត្តនៅក្លឹប Wolverhampton Wanderers។

កីឡាករ Matheus Cunha បានប្រាប់ទៅកាន់ Globo Esporte ថា៖ «ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើការសម្រាក និងចំណាយពេលច្រើនបំផុតជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅ Wolves ។ ការផ្តោតអារម្មណ៍នៅពេលនេះគឺទៅលើការមានរដូវកាលដែលប្រសើរជាងមុន និងជួយក្លឹប។ ខ្ញុំនឹងបន្តនៅលើផ្លូវនេះ»៕