ក្លឹបតោខៀវបង្ហើបពីតម្លៃខ្លួនរបស់កីឡាករ Gallagher

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានបញ្ជាក់តម្លៃរបស់កីឡាករ Conor Gallagher ប្រមាណ ៥០លានផោនសម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។

បន្ទាប់ពីលក់ Mount កាលពីរដូវក្តៅមុន ក្លឹប Chelsea ក៏បានសម្លឹងឃើញថា Gallagher គឺលេងនៅក្នុងតំណែងដូចគ្នា ខណៈក្លឹប Aston Villa, Tottenham និងក្លឹបមួយផ្សេងទៀតនៅក្រៅប្រទេសចង់ចុះហត្ថលេខាយកគាត់។ មិនទាន់មានការចរចាណាមួយកើតឡើងនោះទេ៕