ក្លឹបធំពីរកំពុងចាប់អារម្មណ៍កីឡាករ Summerville

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Liverpool នៅតែចាប់អារម្មណ៍ទៅលើស្ថានភាពរបស់កីឡាករ Crysencio Summerville របស់ក្លឹប Leeds United ដដែល។

ក្លឹបទាំង ២បានតាមដានគាត់នៅក្នុងរដូវកាលនេះ ក្រោយគាត់បានបង្ហាញទម្រង់លេងយ៉ាងគួរអោយចាប់អារម្មណ៍នៅប៉ុន្មានសប្តាហ៍កន្លងមកនេះ។ មិនទាន់មានអ្វីកើតឡើងនោះទេ ប៉ុន្តែគេជឿជាក់ថានឹងមានការពិភាក្សាជាមួយនឹងខ្សែបម្រើស្លាបសញ្ជាតិហូឡង់រូបនេះនៅក្នុងពេលឆាប់ៗខាងមុខ៕