ម្នាក់នេះអាចជាកីឡាករដំបូងដែលលោក Enzo Maresca នាំយកមកកាន់ Chelsea

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tosin Adarabioyo បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Chelsea ខណៈការពិភាក្សាបានធ្វើឡើងកាលពីមួយខែមុន ហើយបាននិយាយព្រមព្រៀងគ្នានៅថ្ងៃនេះ។

ការធ្វើតេស្តសុខភាពត្រូវបានកក់រួចរាល់ ដែលអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ ឯកសារនឹងត្រូវចុះហត្ថលេខានៅពេលដែលធ្វើតេស្តសុខភាពរួច ហើយប្រសិនជាអ្វីៗដំណើរកាលតាមផែនការ។ កីឡាករ Tosin អាចជាកីឡាករដំបូងដែលលោក Enzo Maresca នាំយកមកកាន់ Stamford Bridge៕