មកដឹងពីសុពលភាពកុងត្រាថ្មីរបស់កីឡាករ Lautaro Martinez ជាមួយក្លឹប Inter

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lautaro Martinez បានទទួលយកនៅសំណើរថ្មីរបស់ក្លឹប Inter។ ព័ត៌មានលម្អិតកំពុងត្រូវបញ្ជាក់អោយច្បាស់លាស់ទៅលើរចនាសម្ព័ន្ធនៃតម្លៃបន្ថែម ហើយបន្ទាប់មកនឹងចុះហត្ថលេខា ខណៈផ្នែកដែលត្រូវកែតម្រូវបានទទួលយក។

Lautaro Martínez បង្ហាញក្តីស្រលាញ់ និងការប្តេជ្ញាចិត្តម្តងទៀតក្នុងការទទួលយកសំណើចុងក្រោយរបស់ Inter ដើម្បីចុះកុងត្រាថ្មី។ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៩៕