យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងលក់ Mason Greenwood លើកិច្ចសន្យាអចិន្ត្រៃយ៍។
កីឡាករ Greenwood បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលសម្រាប់ក្រុម Getafe បន្ទាប់ពីគាត់បានខ្ចីជើងទៅកាន់ក្លឹបនៅអេស្ប៉ាញមួយនេះ។ កីឡាករ Greenwood បានផ្ញើសារទៅកាន់អ្នកគាំទ្រ Getafe ថា៖
«ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងចំពោះគ្រួសារ Getafe និងអ្នកគាំទ្រសម្រាប់រដូវកាលដ៏អស្ចារ្យមួយ។ វាពិតជារីករាយក្នុងការលេងឱ្យអ្នក ខ្ញុំសូមជូនពរអ្នកឱ្យមានសំណាងល្អ»។
ក្លឹប Manchester United ត្រៀមលក់ Greenwood ដើម្បីទទួលបានប្រាក់ចំណេញ….. ខណៈក្លឹប Getafe នៅតែសង្ឃឹមថានឹងអាចខ្ចីជើងគាត់ជាថ្មីម្តងទៀត៕