យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានព្រមព្រៀងជាមួយនឹងលោក Enzo Maresca ក្នុងនាមជាអ្នកចាត់ការថ្មី។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើរួចរាល់ហើយ ហើយក៏បានបោះត្រាលើកិច្ចសន្យាដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ គឺវាមានរយៈពេល ៥ឆ្នាំសម្រាប់លោក Maresca។
នៅក្នុងកុងត្រាបានដាក់បញ្ចូលនូវជម្រើសក្នុងការពន្យាកុងត្រា ១ឆ្នាំទៀតដល់ឆ្នាំ២០៣០។ ក្លឹប Chelsea នឹងបង់ប្រាក់សំណងទៅកាន់ក្លឹប Leicester ក្នុងតម្លៃ ១០លានអឺរ៉ូ៕