កីឡាករ Leny Yoro ត្រូវបានក្លឹបធំៗចំនួន ៤ប្រជែងគ្នាចង់បាន

0

ក្លឹប Paris Saint-Germain ចេញមកប្រជែងជាមួយនឹងក្លឹប Liverpool, Manchester United និង Real Madrid ក្នុងការផ្ទេរយកខ្សែការពាររបស់ក្លឹប Lille កីឡាករ Leny Yoro។

ទោះបីជា PSG មានការចាប់អារម្មណ៍ខ្លាំងក៏ដោយ ក៏ពួកគេកំពុងតាមពីក្រោយគូប្រជែងរបស់ពួកគេ។ កត្តា​សំខាន់​ដែល​រួម​ចំណែក​ដល់​ជំហរ​យឺតយ៉ាវ​របស់ PSG គឺ​សារកីឡាករ Yoro មានក្តីស្រម៉ៃចង់ទៅលេងអោយ Real Madrid។ ខ្សែការពារវ័យក្មេងបានបង្ហាញបំណងចង់ពាក់អាវពណ៌សដ៏ល្បីល្បាញរបស់អធិរាជស ក្នុងគោលដៅដើរតាមគន្លងមិត្តរួមជាតិកីឡាករ Raphael Varane៕