ក្លឹបយក្សចំនួន ២ប្រជែងគ្នាចង់បានកីឡាករ Mats Hummels

0

វីរបុរសក្លឹប Borussia Dortmund កីឡាករ Mats Hummels គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយក្លឹបនៅ Serie A ចំនួនពីរចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្ទេរយកខ្សែការពាររូបនេះ។

យោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាអនាគតរបស់កីឡាករ Hummels នៅមិនទាន់ធ្វើការសម្រេចចិត្តនោះទេ ខណៈគាត់អាចនឹងចូលនិវត្តន៍ ជាជាងបន្តកុងត្រាជាមួយនឹងក្លឹប Dortmund ឫក៏ផ្ទេរចេញ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពដដែលបានអោយដឹងថាក្លឹប AC Milan និង Juventus បានបង្ហាញការចាប់អារម្មណ៍ទៅលើខ្សែការពារកណ្តាលរូបនេះ ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនសម្រាប់រដូវកាលក្រោយ និងដើម្បីប្រជែងពាន Serie A៕