ក្លឹប Chelsea ដាក់គោលដៅលើអ្នកចាត់ការថ្មីចំនួន ៣រូប

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានឱ្យដឹងថាសហប្រធានផ្នែកកីឡារបស់ Chelsea គឺលោក Laurence Stewart និង Paul Winstanley ត្រូវបានប្រគល់ឱ្យនូវការទទួលខុសត្រូវក្នុងការតែងតាំងបេក្ខភាពដ៏ស័ក្តិសមសម្រាប់តួនាទីជាអ្នកគ្រប់គ្រង បន្ទាប់ពីលោក Mauricio Pochettino បានចាកចេញពីក្លឹបកាលពីថ្ងៃអង្គារ ដោយការយល់ព្រមគ្នាទៅវិញទៅមក។

ប្រភពដដែរលបានអោយដឹងថា ក្រុម​តោ​ខៀវ​កំពុង​សម្លឹង​មើល​អ្នក​ចាត់​ការ​ទូទៅ​របស់ Ipswich Town លោក Kieran McKenna និង​លោក Enzo Maresca គ្រូ​បង្វឹក Leicester City។ ហើយលោក Thomas Frank របស់ Brentford ក៏ត្រូវបានពិភាក្សាផងដែរ៕