កីឡាករ Victor Osimhen ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទំព័រជីវិត

0

យោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាកីឡាករ Victor Osimhen បានត្រៀមខ្លួនរួចរាល់ក្នុងការទៅចូលរួមជាមួយនឹងក្លឹប Chelsea នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ បើទោះបីជាលោក Pochettino ចាកចេញពីក្លឹបក៏ដោយ។

ប្រភពដដែលក៏បានអោយដឹងបន្ថែមទៀតថា ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាបានផ្តល់នៅភ្លើងពណ៌បៃតងរបស់គាត់ទៅក្លឹបនៅ Premier League បន្ទាប់ពីបានពិភាក្សាក្រៅផ្លូវការជាមួយពួកគេ។ ក្លឹបតោខៀវបានចាត់ទុកថាជាក្លឹបដែលពេញចិត្តរូបគាត់ ខ្លាំងជាក្លឹប PSG ៕