លោក Gareth Southgate បានបញ្ជាក់ថាគាត់អាចនឹងដើរចេញពីតំណែងគ្រូបង្វឹកក្រោយចប់ព្រឹត្តិការណ៍ Euro ២០២៤ ខណៈបានបិទចោលការពិភាក្សាជាមួយនឹងក្លឹប Manchester United។ លោក Gareth Southgate បាននិយាយថា៖
«ខ្ញុំបានធ្វើការនៅក្នុងអគារនេះអស់រយៈពេលជាង ១០ឆ្នាំហើយ មហិច្ឆតាគឺចង់ឈ្នះការប្រកួត។ ដូច្នេះ គ្មានអ្វីសម្រាប់យើងពិចារណាទេ រហូតដល់យើងធ្វើវាបាន។ ហើយប្រសិនបើយើងអាចធ្វើវាបាន ប្រហែលជាខ្ញុំនឹងចូលនិវត្តន៍»៕