កូនក្រុមបច្ចុប្បន្នបង្ហាញភក្តីភាពចំពោះលោក Tuchel

0

កីឡាកររបស់ក្រុម Bayern Munich រួមទាំងកីឡាករ Harry Kane កំពុងជំរុញឱ្យក្លឹបរក្សាទុកលោក Thomas Tuchel ឱ្យដឹកនាំនៅរដូវកាលក្រោយ។

លោក Tuchel អាចនឹងមិនត្រូវលាគ្នាជាមួយក្លឹប Bayern Munich នៅក្នុងការប្រកួតចុងក្រោយក្នុងផ្ទះនាចុងរដូវកាលនេះទេ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថា មានគ្រូបង្វឹកជាច្រើនត្រូវបានគេរាយការណ៍ថាបានបដិសេធការងារនោះ ខណៈកីឡាករដូចជា Kane, Thomas Muller និង Manuel Neuer ឥឡូវនេះកំពុងតស៊ូមតិរបស់ពួកគេក្នុងការអោយលោក Tuchel នៅបន្តដឹកនាំដដែរ៕