Man Utd ត្រៀមលុយរួចរាល់សម្រាប់ផ្ទេរយកខ្សែការពាររបស់ក្លឹប Everton

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការត្រៀមនៅកញ្ចប់ថវិកា ៥៥លានផោន សម្រាប់ផ្ទេរយកខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton នៅរដូវក្តៅ។

ក្លឹប Everton បានកំណត់តម្លៃ ៨០លានផោន ទៅលើខ្សែការពាររូបនេះ ប៉ុន្តែពួកគេអាចត្រូវបានគេបង្ខំឱ្យលក់ក្នុងតម្លៃទាប ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប៕