ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦:៣០​នាទី កម្លាំង​ផ្នែក​ជំនាញ​ខណ្ឌ បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ នៅ​ចំណុច​ផ្លូវ​ប៉ា​ស្ទើ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

វត្ថុ​តាង​ត្រូវ​ចាប់​យក​៖ ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៥​កញ្ចប់​តូច​, ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​មួយ​។ បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ