Luis Diaz បើកចំហរពីអារម្មណ៍នៅ Liverpool

0

តារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Luis Diaz បានបញ្ជាក់បន្ថែមអំពីអនាគតរបស់គាត់ជាមួយក្រុមហង្សក្រហម ចំពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Paris Saint-Germain និង Barcelona ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប Liverpool កីឡាករ Diaz បាននិយាយថា៖ «វាមិនមែនជារឿងសម្ងាត់នោះទេ ពួកយើងមិនអាចបញ្ចប់ដូចដែលអ្វីដែលពួកយើងរំពឹងទុក។ សម្រាប់ពួកយើង វាមានសារៈសំខាន់ណាស់ក្នុងការឈ្នះពានលីគ និងការប្រកួតទាំងអស់ដែលយើងមាន។ ជាអកុសល លទ្ធផលគឺមិនអាចបាន។ ពួកយើងបានធ្លាក់ចុះជាក្រុម ប៉ុន្តែយើងបានធ្វើអោយមានរដូវកាលដ៏សមរម្យមួយទាំងជាលក្ខណៈឯកជន និងក្រុម។ មានរឿងជាច្រើនដែលត្រូវការកែលម្អ ទើបពួកយើងអាចទទួលបាននៅរដូវកាលដ៏ល្អមួយ។ ប៉ុន្តែខ្ញុំសប្បាយចិត្ត និងរីករាយដែលបាននៅទីនេះ»៕