ក្លឹបចង់ដាក់ឲ្យកីឡាករ Daniel Peretz ខ្ចីជើងទៅក្លឹបផ្សេង

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Daniel Peretz ជិតចាកចេញពីក្លឹប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង។ ដោយនេះជាផែនការ ដែលវាអាចអោយគាត់ទទួលបានម៉ោងលេងបន្ថែមទៀត។

ក្នុងនោះក៏មានការពិភាក្សាជាមួយនឹងក្លឹប Anderlecht ហើយក្លឹប Brondby IF និងក្លឹប Kobenhavn ក៏បានចូលរួមប្រជែងផងដែរ ដោយក្លឹបទាំង ២ បានធ្វើការសាកសួរអំពីកីឡាករ Daniel Peretz។

គួរបញ្ជាក់ថាមិនទាន់មានកិច្ចព្រមព្រៀងជាមួយក្រុមណាមួយនៅឡើយទេ។ ក្លឹប Bayern ក៏ពេញចិត្តនឹងកីឡាករ Peretz និងទម្រង់លេងរបស់គាត់ក្នុងការហ្វឹកហាត់៕