ក្លឹបចំនួនបួននៅទឹកដីអង់គ្លេសកំពុងចង់បាន ខ្សែការពារ Tosin Adarabioyo

0

យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Manchester United បានចាប់អារម្មណ៍ទៅលើខ្សែការពារ Tosin Adarabioyo របស់ក្លឹប Fulham។

កីឡាករ Adarabioyo ជិតផុតកុងត្រាជាមួយនឹងក្លឹប Fulham ហើយ ដោយបង្ហាញអំពីពន្លឺនៃការដោះដូរសម្រាប់ទីផ្សារនារដូវកាលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយក្លឹប Manchester United មិនមែនជាក្លឹបតែមួយគត់ដែលប្រជែងចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៦ឆ្នាំនោះទេ។

ក្នុងនោះក៏មានក្លឹបមួយចំនួននៅ Premier League ដូចជា Newcastle, Chelsea និង Tottenham ដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះទេពកោសល្យរបស់ខ្សែការពាររូបនេះផងដែរ៕