សហម្ចាស់ក្លឹបតោខៀវ និយាយពីទម្រង់លេងរបស់ Chelsea

0

លោក Mauricio Pochettino ទំនង់ជានៅបន្តជាមួយក្លឹប ខណៈដែលសហម្ចាស់ក្លឹប Chelsea លោក Todd Boehly មានការចាប់អារម្មណ៍ជាមួយនឹង «ទម្រង់លេងដ៏ល្អ» របស់ក្រុមនៅប៉ុន្មានប្រកួតចុងក្រោយនេះ។

លោក Todd Boehly បាននិយាយនៅក្នុងសន្និសីទ Sportico ក្នុងទីក្រុង Los Angeles ថា៖ «យើងបានឃើញការប្រកួតប៉ុន្មានដងចុងក្រោយមកនេះ យ៉ាងហោចណាស់យើងបានតាមស្មើរជាមួយនឹងក្លឹប Aston Villa នៅតង់ទី២ (ស្មើរ ២-២), Tottenham (ឈ្នះ ២-០) និង West Ham (ឈ្នះ ៥-០) ដែលពួកយើងលេងបានយ៉ាងល្អ»៕