វីរបុរសរបស់ក្លឹប Manchester United លោក Ruud van Nistelrooy បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់តំណែងជាអ្នកចាត់ការវិញ ទោះបីជាអាទិភាពរបស់គាត់មិនមែនជាការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេសក៏ដោយ។
លោក Van Nistelrooy បានប្រាប់សារព័ត៌មាន AS ថា៖ «ខ្ញុំពិតជាចង់ធ្វើការនៅប្រទេសអេស្ប៉ាញ ហើយខ្ញុំបានសន្ទនាជាមួយក្លឹបអេស្ប៉ាញ»៕