Kyle Walker ប្រហែលជាចាប់អារម្មណ៍ក្នុងការចាកចេញពីទឹកដីអឺរ៉ុប

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Kyle Walker ត្រូវបានគេរាយការណ៍ថាកំពុងគិតអំពីការចាកចេញពីក្របខ័ណ្ឌ Premier League ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។

កីឡាករ Walker មានទំនាក់ទំនងជាមួយនឹងអតីតមិត្តរួមក្រុម Manchester City របស់គាត់ គឺកីឡាករ Riyad Mahrez ទាក់ទងនឹងការផ្លាស់ប្តូរនាពេលអនាគត។ កីឡាករ Mahrez ដែលឥឡូវនេះលេងអោយក្លឹប Al-Ahli នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថាបានផ្តល់ព័ត៌មានខ្លះៗដល់ Walker អំពីជីវិត និងបាល់ទាត់នៅក្នុងតំបន់មជ្ឍឹមបូព៌ា៕